បេះដូងបរិសុទ្ឋនៃបងឥតមានសៅហ្មងនឹងជីវ៉ា
រឹតតែរលឹកនិងសេ្នហា
ទោះដល់ទីណាក៏រលឹក ។
ពេលរៀនពេលគេងបងស្រមៃ
ពេលយប់ពេលថៃ្ងបងសែននឹក
ទាំងយប់ទាំងថៃ្ងទាំងពេលព្រឹក
បងតែងតែនឹកដល់សេ្នហា ។
កុំភេ្លចបងអីណានួនល្អង
ទោះបីរូបបងជាប់សិក្សា
តែបងបានប្រាប់និងសន្យា
រៀនចប់ធ្វើការការនឹងស្រី ។
ទោះបងក្មេងគិតមិនពូកែ
តែចិត្តរៀមស្នេហ៍មិនពីរបី
អូនជឿបងចុះណាពីសី
ក្នុងលោកិយសេ្នហ៍តែអូនមួយ ។
ពន្លកសេ្នហ៍យើងនៅក្មេងខ្ចី
សូមតែស្រស់ស្រីកុំក្តិចត្រួយ
បងអង្វរអូនមេត្តាជួយ
ថែរក្សាត្រួយអោយបងផង ។
បងដូចត្រួយស្លឹកទើបលាស់ខ្ចី
ដូចគំនិតខ្លីរបស់បង
គិតមិនជ្រាលជ្រៅដូចស្នេហ៍ស្នង
បើសិនខុសឆ្គងសូមមេត្តា ៕
ផ្ញើរជូនដាលីន
សង្សាបង
ពី សារឿន
រឹតតែរលឹកនិងសេ្នហា
ទោះដល់ទីណាក៏រលឹក ។
ពេលរៀនពេលគេងបងស្រមៃ
ពេលយប់ពេលថៃ្ងបងសែននឹក
ទាំងយប់ទាំងថៃ្ងទាំងពេលព្រឹក
បងតែងតែនឹកដល់សេ្នហា ។
កុំភេ្លចបងអីណានួនល្អង
ទោះបីរូបបងជាប់សិក្សា
តែបងបានប្រាប់និងសន្យា
រៀនចប់ធ្វើការការនឹងស្រី ។
ទោះបងក្មេងគិតមិនពូកែ
តែចិត្តរៀមស្នេហ៍មិនពីរបី
អូនជឿបងចុះណាពីសី
ក្នុងលោកិយសេ្នហ៍តែអូនមួយ ។
ពន្លកសេ្នហ៍យើងនៅក្មេងខ្ចី
សូមតែស្រស់ស្រីកុំក្តិចត្រួយ
បងអង្វរអូនមេត្តាជួយ
ថែរក្សាត្រួយអោយបងផង ។
បងដូចត្រួយស្លឹកទើបលាស់ខ្ចី
ដូចគំនិតខ្លីរបស់បង
គិតមិនជ្រាលជ្រៅដូចស្នេហ៍ស្នង
បើសិនខុសឆ្គងសូមមេត្តា ៕
ផ្ញើរជូនដាលីន
សង្សាបង
ពី សារឿន